វត្ថុធាតុដើមសម្រាប់អ្នកចិញ្ចឹមមាន់ទា
ការស្វែងរក ប្រភពវត្ថុធាតុដើម មកផ្សំជាចំណីមាន់ទា
គឺជារឿងមួយលំបាកជាងគេ ព្រោះតែប្រភពនៃគ្រឿងផ្សំមានពុំទៀងទាត់
ឯតម្លៃទៀតសោតក៏
ផ្លាស់ប្តូរជារឿយៗទៅតាមអត្រានៃការប្តូរប្រាក់ក្នុងទីផ្សារដែរ។
វត្ថុសំខាន់ជាងគេសម្រាប់ផ្សំជាចំណីមាន់ទាមានចំនួន៧មុខហើយវា
ចាំបាច់ត្រូវតែមានសឹងមិនអាចខ្វះបាន
បើសិនជាយើងចិញ្ចឹមមាន់ទាក្នុងទ្រង់ទ្រាយមួយធំបង្គួរ។
ស្រូវ : យើងអាចកិន ( កិនបំបែក) ឲ្យវាបែកទៅជាម្សៅទាំងមូលតែម្តង
នោះយើងនឹងបានទទួលទាំងកន្ទក់អង្កររួមគ្នា
បើសិនជារូបមន្តផ្សំចំណីបង្គាប់ថាយើងត្រូវមានកន្ទក់ និង
ចុងអង្ករតែអត្រាកន្ទក់នោះមានច្រើនជាងចុងអង្ករ
ដូច្នេះដើម្បីឲ្យត្រឹមត្រូវតាមរូបមន្តផ្សំ
យើងត្រូវមានចុងអង្ករផ្សេង កន្ទក់ផ្សេងយកមកផ្សំគ្នា
ដើម្បីធ្វើដូច្នេះបាន យើងត្រូវមានម៉ាស៊ីនកិនស្រូវតូចមួយ
កិនឲ្យចេញជាអង្ករដោយលៃធ្វើយ៉ាងណាឲ្យវាខ្ទេចបែកជាបីបួនកំណាត់
ឬលើសនេះ តែនៅមើលឃើញកំទេចអង្ករផ្នែកដែលនៅសល់
យកវាមកលាយនៅជាមួយស្រូវ រួចបញ្ចូលក្នុងម៉ាស៊ីនវៃវាឲ្យម៉ដ្ឋល្អ
ដោយប្រើតម្រង ( កញ្ច្រែង ) មានរន្ធតូចៗ
ដើម្បីឲ្យវាកើតជាកន្ទក់លេខមួយ
ដោយការធ្វើរបៀបនេះយើងមិនសូវខាតច្រើនទេ
ព្រោះគ្មានអ្វីត្រូវបោះចោលឡើយ។
ពោត : ពោត យើងអាចស្វែងរកទិញបាននៅ ផ្សារដើមគរ
ផ្សារអូឬស្សីក្នុងតម្លៃប្រហែល 1600-2000 រៀល ក្នុងមួយគីឡូក្រាម
(តម្លៃមានការប្រែប្រូល )
បើសិនជាកន្លែងចិញ្ចឹមសត្វយើងមានទីតាំងនៅក្រៅក្រុង
យើងគួររកទិញតាមចំការពោតគេ វាមានតម្លៃត្រឹមតែ 1200-1300 រៀល
ក្នុងមួយគីឡូក្រាមប៉ុណ្ណោះយើងកិនបំបែកវាឲ្យនៅសល់ត្រឹមទំហំប៉ុន
ជើងធូប ឬធំជាង នោះបន្តិច ដើម្បីកុំឲ្យមានការខាតបង់
យើងគួរត្រាំពោតនោះក្នុងទឹកល្បាយអ៊ីអ៊ឹម ឲ្យបានចំនួន
១ម៉ោងសិន(សម្រាប់ប្រើក្នុង១ថ្ងៃ )
ដើម្បីកុំឲ្យវាហុយប៉ើងអស់ខ្លះពេលយើងកិនវា
តែការធ្វើបែបនេះគឺសម្រាប់តែឲ្យសត្វស៊ីក្នុង១ថ្ងៃប៉ុណ្ណោះ
កុំទុកដល់ថ្ងៃស្អែក បើយើងចង់ទុកវាដល់ស្អែក
ត្រូវដាក់ហាលវាឲ្យស្ងួតល្អសិន។ ចុងអង្ករ ពោតក្រហម និងកន្ទក់
ជាប្រភពចំណីមួយយ៉ាងសំខាន់សម្រាប់ផ្តល់ប្រូតេអ៊ីនដល់
សេចក្តីត្រូវការរបស់សត្វ តែទាំងបីមុខខាងលើនេះ
វាមិនគ្រប់គ្រាន់សម្រាប់សត្វទាំងទ្រុងឡើយ
យើងចាំបាច់ត្រូវមានវត្ថុបំប៉នបន្ថែមផ្សេងទៀត ដើម្បីជួយឲ្យការលូតលាស់របស់សត្វត្រឹមត្រូវតាមអាយុកាលរបស់វា។
ម្សៅត្រី : កាលពីច្រើនឆ្នាំមុន
យើងអាចទិញត្រីល្អិតប្រភេទត្រីប្រហុកមកហាលទុកសម្រាប់លាយជាមួយ
ចំណី តែសព្វថ្ងៃយើងមិនអាចរកទិញវាបានទៀតឡើយ ហើយក៏មានតម្លៃថ្លៃផង
ដូច្នេះយើងមានវិធីតែមួយគត់ គឺត្រូវទិញម្សៅត្រី
ដែលគេមានលក់ស្រាប់។ ក្នុងពេលនេះ ម្សៅត្រីវាមានតម្លៃប្រមាណ 4500
រៀល
ក្នុងមួយគីឡូក្រាមយើងត្រូវការម្សៅត្រីដើម្បីឲ្យវាបង្គ្រប់បន្ថែម
ផ្នែកប្រូតេអ៊ីនដល់មាន់។
យើងមិនអាចដាក់ចោលមិនផ្សំម្សៅត្រីចូលបានឡើយ
ព្រោះស្ទើរគ្រប់រូបមន្តចំណីមាន់ទាសឹងបានតម្រូវឲ្យមានប្រូតេអ៊ីន
ប្រភេទសាច់ គឺម្សៅត្រីនេះ
វាត្រូវបានគេកំណត់ឲ្យលាយក្នុងអត្រាប្រហែលនៅ15-20
ភាគរយក្នុងចំណី 100 គីឡូក្រាម។
ម្សៅសំបកខ្យង ងាវ លៀស :
វាផ្តល់កាល់ស្យូមបង្កើនការលូតឲ្យសំបកពងក្រាស់ មាន់សំបូរពង យើង
អាចលាយវាក្នុងអត្រា 2 ទៅ 5 ភាគរយក្នុងចំណី 100 គីឡូក្រាម
វាមានតម្លៃត តែ700 រៀលប៉ុណ្ណោះក្នុង១គីឡូ។
ម្សៅឆ្អឹង :
យើងត្រូវការម្សៅឆ្អឹងដើម្បីបំពេញបន្ថែមសារជាតិរ៉ែផ្សេងៗ
ឲ្យដល់សត្វ ក្នុងករណីខ្លះ គេប្រើម្សៅឈាម និងម្សៅស្លាបផងក៏មាន,
ម្សៅឆ្អឹងមានតម្លៃថ្លៃគឺ 1kg ថ្លៃ 2 ដុល្លា(៨០០០រៀល)
វាជាការចាំបាច់ណាស់
ដែលយើងត្រូវលាយម្សៅឆ្អឹងជាបន្ថែមគួរតែដាក់មិនគួរខានឡើយ
ទោះរូបមន្តខ្លះមិនបានបញ្ជាក់ក៏ដោយ យើងអាចលាយវា 250
ក្រាមទៅចំណី100kg ។
ព្រីមិច : វាជាវីតាមីនបន្ថែម មានផលិតដោយក្រុមហ៊ុននៅវៀតណាមនិង
មកពីប្រទេសថៃ សូមជ្រើសរើសយកព្រីមិចដែលល្អ
កុំយកធុនអន់បើទិញមកប្រើសូមចំណាំតាមម៉ាកយីហោរបស់វាផង
ស្រួលសំរាប់ថ្ងៃក្រោយត្រូវការទិញវាមិនខុសគុណភាពគ្នា។ ពេលនេះ
ព្រីមិចមានតម្លៃ 11000 រៀលក្នុង
1កញ្ចប់ទម្ងន់1kgផលិតដោយក្រុមហ៊ុនវៀតណាម
ចំណែកព្រីមិចរបស់ថៃវិញមានតម្លៃប្រហាក់ប្រហែលគ្នាដែរ។
មួយមុខចុងក្រោយគេគឺ អំបិល : យើងអាចលាយវាក្នុងអត្រា 250 ក្រាមក្នុងចំណីសត្វ 100kg។ អំបិល 1kg តម្លៃប្រហែល 700 រៀល
អំបិលគ្រួស យកអំបិលខ្មៅទើបល្អ។
បើយើងអាច រកបានហើយផ្សំបាន គួរមានត្រកួន ឬ
ស្មៅកិនឲ្យម៉ដ្ឋលាយ បន្ថែមជាមួយចំណី តែត្រូវត្រាំទឹក និង
លាងវាឲ្យស្អាតសិន មុនយើងដាក់កិន។
ហេតុផលដែលយើងគួរដូរឲ្យវាស៊ីបន្លែខ្លះនេះ
គឺដើម្បីសម្រួលដល់ប្រពន្ធ័រំលាយអាហារវា
ក្នុងមួយសប្តាហ៍ឲ្យវាស៊ី ២ ទៅ ៣ ដង
តែមិនត្រូវឲ្យស៊ីចំពោះមាន់ប្រភេទបីសាសន៍និង មាន់កសិកម្មឡើយ
អាចប្រើបានចំពោះតែពូជន៍ក្នុងស្រុកតែប៉ុណ្ណោះ។
តារាងតម្លៃវត្ថុធាតុដើមសម្រាប់ផ្សំចំណីមាន់ទា
- ស្រូវ ១២០០៛ ក្នុង ១ គ.ក
- ពោតក្រហម ១៣០០ ៛ ក្នុង ១ គ.ក
- កន្ទក់ ៩០០ ៛ – ១១០០ ៛ ក្នុង ១គ.ក
- ម្សៅត្រង់ ៤៥០០ ៛ ក្នុង ១គ.ក
- ម្សៅឆ្អឹង ៨០០០ ៛ ក្នុង ១គ.ក
- ម្សៅសំបកខ្យង ៧០០ ៛ ក្នុង ១គ.ក
- ព្រីម៉ិច ១១០០០ ៛ ក្នុង ១គ.ក
- អំបិល ៧០០ ៛ ក្នុង ១គ.ក
- កាកសណ្តែកសៀង ៣៥០០ ៛ ក្នុង ១គ.ក
* ថ្នាំជួយធ្វើឲ្យពងទា ពងមាន់ មានពណ៌ក្រហម ក៏មានលក់ទីនេះដែរ ។
វត្ថុទាំងអស់ខាងលើ លើកលែងតែអំបិល
អាចទិញបាននៅផ្ទះលក់ចំណីសត្វសញ្ញាផែនដី ដែលមានអាស័យដ្ឋាន ផ្ទះលេខ
៣៨៤ ផ្លូវ ២៧១ សង្កាត់ទំនប់ទឹក ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។
ទូរស័ព្ទលេខ : ០២៣ ៩៩៣ ៣៧១ / ០១២ ៨០៣ ៣១៣ / ០១១ ៨៨១ ៨១៧
បើសិនជា លោកអ្នកនាងជាមិត្តអ្នកអាន មានស្គាល់ទីតាំងណា
ដែលមានលក់វត្ថុផ្សំខាងលើនេះដែរ សូមជួយផ្តល់ពត៌មានមកយើងខ្ញុំ
ដើម្បីចែកផ្សាយដល់អ្នកដែលត្រូវការ ដោយសូមបញ្ជាក់តម្លៃ
និងទីកន្លែងសម្រាប់ទិញផង។
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF Download:
file03_1.pdf