ក្រោយពេលដែលក្រុម ៤ខi បានបញ្ចេញនៅក្តារចុចខ្មែរដែលមានឈ្មោះថា iKeyKhmer រួចមកក៏មានអ្នកប្រើប្រាស់ជាច្រើន
បានទាញយកវាមកសាកល្បងប្រើ ប៉ុន្តែសំរាប់មតិមួយចំនួនធំបានសំណូមពរទៅក្រុមអ្នកអភិវឌ្ឍអក្សរខ្មែរ ៤ខi អោយមានការវិវឌ្ឍទៅកំណែថ្មីមួយទៀត
ដើម្បីបន្ថែមល្បឿននៃក្តារចុចក៏ដូចជាកាត់បន្ថយភាពគាំងយឺតនៅលើ iDevice មួយចំនួន។ ទោះជាយ៉ាងណាមកដល់ថ្ងៃនេះក្រុមពួកគេ
ក៏បានបញ្ចេញ iKeyKhmer
ជំនាន់ថ្មី 1.0.1 ជាផ្លូវការហើយ ប៉ុន្តែគេបានបន្ថែមនៅក្តារចុច 4
ជួរមកជាមួយផង ខណៈដែលសំរាប់វចនានុក្រមណែនាំពាក្យ
គឺនៅតែមួយជាមួយដដែលនោះទេ ប៉ុន្តែ ៤ខi
បានបញ្ជាក់ថាបើសំរាប់ក្តារចុចជំនាន់ថ្មីនៅតែមានភាពមិនប្រក្រតីក្រុមពួកគេនឹងដកវចនានុក្រមណែនាំពាក្យ
ចេញតែម្តង
សំរាប់បន្ថែមល្បឿនអោយបានរហ័សនៅ iKeyKhmer ជំនាន់ក្រោយទៀត។
+របៀបតម្លើងដូចសេចក្ដីណែនាំដូចមុន ហើយមិនចាំបាច់ ប្រើ "Allow Full Access" ឡើយ ៖
-Settings --> General --> Keyboard--> Keyboards --> Add New Keyboard… Select iKeyKhmer --> បើក iKeyKhmer 4Row និង iKeyKhmer 5Row ។
ដូចអ្វីដែលក្រុម ៤ខi បានលើកឡើងដូច្នោះឯង ដោយសូមសំណូមពរអ្នកទាំងអស់គ្នាចូលរួមលើកស្ទួយនៅអក្សរសាស្រ្តជាតិ ដោយបន្តប្រើប្រាស់អោយបានច្រើន មិនថាតែការលេងក្នុងប្រព័ន្ធទំនាក់ទំនងសង្គម ឫសារជាអក្សរជាមួយនឹងមិត្តភក្តិបងប្អូន នោះឡើយ។ ដូច្នេះហើយដើម្បីប្រទេសកម្ពុជា ចូលរួមអភិវឌ្ឍអក្សរសាស្រ្តខ្មែរអោយបានរីកចម្រើនទៅមុខជាដរាប។
សរសេរអត្ថបទដោយ: កៅ រក្សា