Pages

Showing posts with label សុខភាព. Show all posts
Showing posts with label សុខភាព. Show all posts

Thursday, October 16, 2014

ពាក់អាវទ្រនាប់​​​មិនត្រឹមត្រូវ​​​អាចបង្កើន​​​ហានិភ័យ​​​កើតជម្ងឺ​​​មហារីកសុដន់

បើនិយាយ​​​ចំពោះមិត្តៗនារី​​​ រាល់គ្នាវិញ អាវទ្រនាប់ត្រូវបាន​​​ភ្ជាប់ជាមួយនឹង​​​ខោទ្រនាប់ ឆ្វេងនិងស្ដាំតាំងពីជំទង់ម៉្លេះ វាមិនត្រឹមតែអាចការពារសុដន់ដែលធ្វើឲ្យទន់ខ្សោយ ក៏អាចជារាងប្រភេទរាងកាយដ៏ស្រស់ស្អាត។ ដូច្នេះ ការពាក់អាវទ្រនាប់រយៈពេលវែងមិនត្រឹមត្រូវ វាអាចបង្កើនហានិភ័យនៃមហារីកសុដន់ ក៏អាចក្លាយជាឃាតករលាក់មុខមួយដែលមានការគំរាមកំហែងដល់សុដន់របស់ស្ត្រី។
រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក
រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក
ទំហំអាវ​​​ទ្រនាប់ធំពេក​​​បណ្តាលឲ្យ​​​ផ្នែកទ្រូងមាន​​​ការប្រែប្រួល
ទំហំអាវទ្រនាប់ធំ​​​ពេកវាមិន​​​អាចមាន​​​ផលប៉ះពាល់​​​ធំធេង​​​ ដល់សុខភាពទេ ប៉ុន្តែវា​​​មិនមាន​​​ប្រសិទ្ធភាព​​​ចំពោះរូបរាង​​​ខ្សែកោងផ្នែកទ្រូង​​​ របស់ស្ត្រីឡើយ។ ស្ត្រីមួយចំនួន​​​ពេលជ្រើសរើស​​​អាវទ្រនាប់ សូមណែនាំ​​​ថាជ្រើសរើស​​​អាវទ្រនាប់ណា​​​ដែលមាន​​​ទំហំធំជាងមួយ​​​លេខដែលអាច ​​​ពាក់បានក្នុង​​​ជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែក៏មិនត្រូវ​​​ធំពេកដែរ វាអាចងាយ​​​នឹងបណ្តាលឲ្យ​​​មានការប្តូរ​​​សណ្ឋានផ្នែកទ្រូង។
ទំហំអាវទ្រនាប់តូចពេកធ្វើឲ្យសាច់ដុំលេចចេញ
មានទ្រឹស្តីជាប់ទាក់ទងពីទំហំនៃការពាក់អាវទ្រនាប់ ៖ សុខចិត្តឲ្យរលុងកុំឲ្យតឹង! អ្នកឯកទេសនៃ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ដាស់តឿនថា ទំហំអាវទ្រនាប់តូចពេកអាចមានគាបសង្កត់ដល់ផ្នែកទ្រូង បណ្តាលឲ្យលីមហ្វម៉ាឈាមរត់មិនបានល្អ ងាយនឹងបណ្តាលឲ្យកើតមានជម្ងឺមហារីកសុដន់។ ក្រៅពីនេះ វាអាចធ្វើឲ្យសាច់ដុំលេចចេញ បណ្តាលឲ្យមានសុដន់មួយទៀត មិនត្រឹមតែប៉ះពាល់ដល់សុខភាពទេ ថែមទាំងប៉ះពាល់ភាពស្រស់ស្អាតទៀតផង។
ខ្សែអាវទ្រនាប់ពាក់តឹងពេក គាបសង្កត់ដល់សុដន់
ខ្សែអាវទ្រនាប់តឹងពេកក្រៅពីអាចបណ្តាលឲ្យផ្នែកស្មាមិនសូវស្រួល ថែមទាំងធ្វើឲ្យអាវទ្រនាប់មានចលនា អាវទ្រនាប់បច្ចុប្បន្នសុទ្ធតែមានដែកថែទាំនៅនឹងមួយកន្លែង ពីព្រោះបើសិនអាវទ្រនាប់មានចលនា ដែកថែទាំដ៏រឹងមាំនោះនឹងអាចមានការគាបសង្កត់ដល់ជាលិកាសុដន់ បើសិនស្ថិតក្រោមស្ថានភាពមានចលនានោះ អាវទ្រនាប់មានចលនា ចាំបាច់ត្រូវផ្លាស់ប្តូរអាវទ្រនាប់ជាបន្ទាន់។
អាវទ្រនាប់ពាក់តឹងខ្លាំងពេកធ្វើឲ្យសាច់ខ្លាញ់លៀនចេញ
មិនត្រូវយល់ថាអាវទ្រនាប់កាន់តែចង្អៀត ប្រសិទ្ធភាពនៃម៉ូដែលកាន់តែល្អនោះទេ។ អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដាស់តឿនថា អាវទ្រនាប់តឹងពេកអាចបណ្តាលឲ្យដំណើរឈាមរត់មិនស្រួល តឹងទ្រូងមានសម្ពាធ ថែមទាំងមានការរំខានពីសាច់ខ្លាញ់ដែលលៀនចេញទៀតផង! កំរិតដែលតឹងចង្អៀតដ៏ត្រឹមត្រូវនោះគួរតែខ្សែសំប៉ែត អាវទ្រនាប់ស័ក្តិសមនឹងស្បែក មិនចង្អៀតដល់សាច់ដុំ ផ្នែកក្រោមឆ្វេងស្តាំនៃអាវទ្រនាប់គួរតែឋិតក្នុងកំរិតមួយដូចគ្នា។
ក្រៅពីព័ត៌មានដែលបានលើកឡើងខាងលើនេះ ក្រៅពីនេះនៅមានអ្នកដែលពាក់វាលើសពី១២ម៉ោង ក៏អាចបង្កើនអត្រាកើតមាន ជម្ងឺមហារីកសុដន់ ដែរ ពីព្រោះប្រសិនបើនៅក្នុងផ្ទះ ឬឱកាសដែលមិនមែនជាសាធារណៈអាចព្យាយាមកុំពាក់អាវទ្រនាប់អី វាមានប្រយោជន៍ចំពោះការ ការពារជម្ងឺមហារីកសុដន់
តើអាវទ្រនាប់មិនត្រឹមត្រូវអាចបណ្តាលឲ្យសុដន់មានផលប៉ះពាល់មិនល្អអ្វីខ្លះ? អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានពន្យល់ថា ជាបឋម អាវទ្រនាប់មិនត្រឹមត្រូវអាចធ្វើឲ្យបំពង់ទឹកដោះស្ទះ។ ពីព្រោះអាវទ្រនាប់ភ្ជាប់នឹងក្បាលសុដន់ ពេលមានចលនា ក្បាលសុដន់កកិតនឹងជាតិសរសៃអាវទ្រនាប់ ធ្វើឲ្យជាតិសរសៃជ្រាតចូលទៅក្នុងបំពង់ទឹកដោះ។ មិនយូរមិនឆាប់ បំពង់ទឹកដោះនឹងស្ទះ មិនត្រឹមតែមានការប៉ះពាល់ដល់ការបំបៅកូនទេ ថែមទាំងបណ្តាលឲ្យរលាកទៀតផង។ ទីពីរគឺងាយនឹងបណ្តាលឲ្យក្បាលសុដន់មានសណ្ឋានក្រហូង។ ប្រសិនបើជ្រើសរើសប្រវែងអាវទ្រនាប់ខ្លីជាងទំហំដើមទ្រូង ដូច្នេះ អាវទ្រនាប់នឹងគាបសង្កត់លើសុដន់ ប៉ះពាល់ដល់របត់ឈាមរត់របស់សុដន់ និងគាបសង្កត់ដល់ក្បានសុដន់ ធ្វើឲ្យក្បាលសុដន់រាបស្មើនិងក្រហូងចូលក្នុង ហើយក៏ប៉ះពាល់ដល់ការបំបៅកូនផងដែរ។ ដូច្នេះ មិត្តៗនារីចាំបាច់ត្រូវជ្រើសរើសអាវទ្រនាប់ដ៏សមស្រប បន្ទាប់មកពាក់វាឲ្យបានត្រឹមត្រូវទើបអាចការពារសុខភាពសុដន់បានយ៉ាងពិតប្រាកដ។
អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

ជម្ងឺ​ស្លន់ស្លោ

ជម្ងឺ​ស្លន់ស្លោ​ច្រើន​កើតមាន​ជាតំណាក់​កាលៗ ផ្ដើមចេញ​ពីលោកអ្នក​ដែល​តែងតែ​កើតមាន​ជម្ងឺ​ថប់អារម្មណ៍ ហើយ​ឆាប់​ភ័យ ខ្លាច និង​មានស្មារតី​តិច។ ប្រសិនបើ​មិនធ្វើការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​នោះ ជម្ងឺនេះ​អាចបង្ក​ផល​ប៉ះពាល់​យ៉ាងខ្លាំង​មកលើ​សុខភាព និង​ជីវភាព​រស់នៅ។
រូបភាពទស្សនាវដ្ដីសុខភាពយើង
ដើម្បី​យល់ច្បាស់​អំពី​ជម្ងឺនេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​លោក​វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ ឯកទេស ជម្ងឺ​ផ្លូវចិត្ដ នៃ​មន្ទីរពេទ្យ​មិត្ដភាពខ្មែរ-សូវៀត។
ជម្ងឺ​ស្លន់ស្លោ​ជាអ្វី?
ស្លន់ស្លោ​គឺជា​ជម្ងឺម្យ៉ាង​ដែលកើត​ចេញពី​លោកអ្នក​មាន​ស្មារតី​តិច ធ្លាប់​បាក់ស្បាត ថប់​អារម្មណ៍ និង​ខ្សោយ​បេះដូង។ ជម្ងឺនេះកើតមាន​នៅលើ​មនុស្ស​ដែលគិត​ច្រើន ប៉ុន្ដែការ​គិតនោះ​វាមិន​អាចយក​ជាការ​បាននោះ​ឡើយ។ ហើយ​ទង្វើដែល​អ្នកជម្ងឺ ប្រភេទនេះ​ធ្វើហាក់​បីដូចជា​មិនសូវ​មានអ្នក​គាំទ្រ​នោះទេ ព្រោះធ្វើ​ទៅលើ​អ្វីដែល​ខ្លួនគិតថា​ត្រឹមត្រូវ​ហើយ​ខុសឆ្គង។ ជម្ងឺ​ស្លន់ស្លោ​នេះ មានដើម​កំណើត​ដោយសារ​តំណពូជ​ដែរ សូម្បីតែ​កូនក្មេង​តូចៗ​ក៏មាន​ជម្ងឺ​ស្លន់ស្លោ ព្រោះ​ពេលខ្លះ​ក្មេងតូចៗ​ទាំងនេះ​ពេលឃើញ​ម្ដាយ រងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​អ្វីមួយ ឬឃើញ​បងៗយំ​ក៏ធ្វើឱ្យ​អារម្មណ៍​របស់ក្មេង​នេះមាន​ការភ័យខ្លាច​ក៏យំ​តាម ហេតុផល​នេះអាច​ធ្វើឱ្យ​កុមារ​មានអារម្មណ៍​ស្លន់ស្លោ​បានដែរ។
រោគសញ្ញា​ជម្ងឺ​ស្លន់ស្លោ
អ្នកមាន​ជម្ងឺ​ស្លន់ស្លោ​បានបង្ហាញ​ឱ្យឃើញ​នូវ​អាកប្ប​កិរិយា​មិន​ ប្រក្រតី ដូចជា​ពេលមាន​រឿងរ៉ាវ​តិចតួច​ឆាប់ស្លុត ញ័រ​ដើមទ្រូង ងងឹត​មុខ ស្រឺត​បាត់ម្ចាស់​ការលើ​ខ្លួនឯង។ អ្នក​មានជម្ងឺ​ប្រភេទនេះ​មិនត្រូវ​ឱ្យនៅ​ម្នាក់ឯង​នោះទេ ហើយ​ក៏មិនត្រូវ​ឱ្យគិត​ច្រើន​ដែរ។ ហើយ​មិនត្រូវ​បង្ហាញ​នូវ​ហេតុការណ៍​ណាដែល​បង្កឡើង​មានភាព​រន្ធត់ៗ​នោះឡើយ ព្រោះ​អ្នកជម្ងឺ​អាចមាន​អារម្មណ៍​គិតដល់ រឿងនោះ​ហើយ​សន្លប់​បាត់ស្មារតី​តែម្ដង។
វិធី​ព្យាបាល​អ្នកជម្ងឺ​ស្លន់ស្លោ
ខណៈពេល​ដែលអ្នក​ជម្ងឺ​ស្លន់ស្លោ​កំពុងតែ​មាន​សភាព​សន្លប់ស្ដូក​ស្ដឹង ត្រូវ​ជ្រើសរើស​វិធីសាស្ដ្រ​ពន្យល់​ប្រាប់អ្នក​ជម្ងឺ​ដោយលើក​ទឹកចិត្ដ ដោយ​បញ្ជាក់​ប្រាប់ថា​មិនមាន​បញ្ហាអ្វី​នោះទេ។ ហើយ​មិនត្រូវ​ឱ្យអ្នក​ជម្ងឺ​គិតច្រើន ត្រូវ​យកចិត្ដ​ទុកដាក់​លើអ្នក​ជម្ងឺ ឱ្យបាន​ត្រឹមត្រូវ និង​ធ្វើឱ្យ​អ្នកជម្ងឺ​សប្បាយ​ចិត្ដ លួងលោម​ដល់អ្នក​ជម្ងឺ​ឱ្យធ្វើ​កិច្ចការ​អ្វីមួយ​អមដោយ​លើកទឹកចិត្ដ​ គ្រប់ពេលវេលា។ ប៉ុន្ដែ​ពេលខ្លះ​អ្នកជម្ងឺ​ក៏អាច​ព្យាបាល​ដោយការ​ប្រើប្រាស់​ថ្នាំពេទ្យ​ ផងដែរ ដើម្បី​កាត់​បន្ថយ​នូវជម្ងឺ​ថប់អារម្មណ៍ ព្រោះវា​ជាដើមចម បណ្ដាល​ឱ្យមាន​ជម្ងឺស្លន់ស្លោ។
ផល​ប៉ះពាល់​របស់​ជម្ងឺ​ស្លន់ស្លោ
នៅពេល​ដែល​លោកអ្នក​មាន​បងប្អូន​ឬគ្រួសារ​មានជម្ងឺ​ស្លន់ស្លោ​នេះកើត​ឡើង ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្លាំង និង​ត្រូវចេះ​ព្យាបាល​ឱ្យទាន់​ពេលវេលា។ ព្រោះ​អ្នកជម្ងឺ​អាច​សន្លប់ និង​ថប់អារម្មណ៍​រហូតដល់​គ្រោះថ្នាក់​ដល់​ជីវិតបាន ប្រសិន​បើមិន​ចេះកែ​សម្រួល​អារម្មណ៍​របស់​អ្នកជម្ងឺ​ទេនោះ។
ដំបូន្មាន​អ្នក​ជំនាញ
ប្រសិនបើ​លោកអ្នក​មានជម្ងឺ​ស្លន់ស្លោ​មិនត្រូវគិត​ច្រើន​នោះទេ ហើយ​ត្រូវរក​ថ្នាំព្យាបាល​ជម្ងឺនេះ ដើម្បី​ជួយ​សម្រាល​ដល់អារម្មណ៍​តក់ស្លុត​របស់ខ្លួន។ ហើយ​ត្រូវរក​ឱកាស​ដើរកម្សាន្ដ​ឱ្យបាន​ច្រើន លក្ខណៈ​ជាក្រុម ដើម្បី​ជជែកគ្នា​លេង​ពីនេះ​ពីនោះ ដែល​មិនមែន​ជារឿងរ៉ាវ​រន្ធត់ ឬ​កម្សត់ តក់ស្លុត​ឡើយ។ ការ​ពិភាក្សា​ទាំងនេះ​អាចជួយ​សម្រាល​ដល់អ្នក​មានជម្ងឺ​ស្លន់ស្លោ ជ្រះស្រឡះ ខួរក្បាល​ឈប់គិត​ពីរឿង​ពិបាកចិត្ដ អ្នកជម្ងឺ​អាច​ធូរស្រាល​បាន។

ដេកមិន​លក់​ប៉ះពាល់​សុខភាព និង​សម្រស់


ដេក ​មិនលក់​ធ្វើឱ្យ​មាន​ផល​វិបាក​ច្រើន​ចំពោះ​សុខភាព និង​សម្រស់។ លោកអ្នក​គ្រប់រូប​ពិតជា​ចៀស​មិនផុត​ឡើយ​ចំពោះ បញ្ហា​ដេកមិន​លក់។ ដេកមិន​លក់នេះ​ទៀតសោត​អាច​បណ្ដាល​ឱ្យមាន​រង្វង់​ភ្នែកខ្មៅ ខូងភ្នែក ជម្ងឺ​ឈឺក្បាល​ឬវិល​មុខជា​ដើម។ ប៉ុន្ដែ ដេក​មិនលក់​មិនមែន​ជាជម្ងឺ​ទេ គ្រាន់តែ​ជា​អាការ​រោគមួយ​ប្រភេទ​ដែល​បណ្ដាល​មកពី​ការគិត​ច្រើន​និង​មកពី​ ជម្ងឺ​ផ្សេងៗ។
រូបភាពទស្សនាវដ្ដីសុខភាពយើង
លោកស្រី​វេជ្ជ​បណ្ឌិត ចក ធីតា ឯក​ទេស​វិកល​វិទ្យា​បាន​ចូលរួម​បក​ស្រាយ​ពីមូល​ហេតុ​ដេកមិន​លក់ជូន​ មិត្ដអ្នក​អានបាន ជ្រាប​ជាមួយ​ទស្ស​នាវដ្ដី សុខភាពយើង។
មូល​ហេតុ​ដេកមិន​លក់
អាការ​ដេក​មិនលក់​កើតមក​ពីបញ្ហា​២យ៉ាង។
1 . បញ្ហា​ផ្លូវកាយ ជម្ងឺ ​ពាក់ព័ន្ធ​រាងកាយ​មានដូច​ជាឈឺ​សរសៃ រោយ​ឆ្អឹងខ្នង បញ្ហា​រោគស្ដ្រី​ជាដើម។ ម្យ៉ាង​ទៀតវា​អាច បណ្ដាល​មកពី​ការធ្វើ​ការច្រើន​ហួស​កំណត់​ពុំសូវ​មានពេល​សម្រាក ដែល​ភាគច្រើន​កើតមាន​លើ​កម្មករ​សំណង់​និង​អ្នកធ្វើ​ការនៅ​រោង ចក្រ។ ជួន​កាលមក​ពីការ​ទទួល​ទាន​អាហារ​ច្រើន​ជ្រុល ក៏ធ្វើ​ឱ្យ​រសាប់​រសល់​ពិបាក​ដេក។
2 . បញ្ហា​ផ្លូវចិត្ដ អាចកើត ​ចេញជា​ច្រើនរូប​ភាព​តាមរយៈ​ពិបាក​ចិត្ដឬ​ស្មុគ​ស្មាញ​នៅកន្លែង​ធ្វើការ​ ដែលជា​កត្ដា​ចម្បង សម្រាប់​ការគិត​ច្រើន ធ្វើឱ្យ​ដេកមិន​លក់។ អ្នកខ្លះ​ទៀត​កង្វល់​អំពី​បន្ទុក​ក្រុម​គ្រួសារ មានការ​មិនយល់​ចិត្ដគ្នា​ឬដោះ​ស្រាយ​មិនចេះ​ចប់ មិនចេះ​ហើយ​ជាដើម។ ម្យ៉ាងទៀត​មូលហេតុ​ដេកមិន​លក់ក៏​អាចដោយ​សាររឿង​ស្នេហា​មាន​ជម្លោះ​មិនសូវ​ ត្រូវ​រ៉ូវគ្នា​ជាដើម​ផងដែរ។
វិធី​ដោះស្រាយ​ដេកមិន​លក់
មាន​ដំណោះ​ស្រាយ​មួយ​ចំនួន​សម្រាប់​លោកអ្នក​ជួយខ្លួន​ឯងឱ្យ​គេងលក់​ស្រួល។
  • លោកអ្នក​ត្រូវរក​មូលហេតុ​ពិតប្រាកដ​ដែល​បណ្ដាល​ឱ្យដេក​មិនលក់ ដើម្បី​ដំណោះ​ស្រាយ​ទាន់ពេល​វេលា​និងទៅ​តាម រឿង​នីមួយៗ។ លោកអ្នក​គួរតែ​ដោះ​ស្រាយ​ដោយ​សន្ដិ​វិធី រម្ងាប់​អារម្មណ៍​ដោយ​ខ្លួនឯង ហើយ​ព្យាយាម​សម្ងំ​ដេក​មិនត្រូវ​គិតពី​រឿងអ្វី ទាំងអស់ ដើម្បី​ជួយឱ្យ​មាន​អារម្មណ៍​ឱ្យជ្រះ​ថ្លាពេល​ក្រោកពី​ដំណេក។
  • លោកអ្នក​អាចទៅ​ពិភាក្សា​ជាមួយ​ដៃគូ​ដែលអ្នក​ទុកចិត្ដ ដូចជា​មិត្ដភក្ដិ បងប្អូន គូ​សង្សារ​ជាដើម។ តែបើ​បញ្ហា​សំខាន់​មិនអាច​ដោះស្រាយ​បាន គួរទៅ​ជួបអ្នក​ជំនាញ​ដើម្បី​ផ្ដល់ជា​យោបល់ និងអាច​ជួយ​សម្រួល​ឱ្យ​ដេកលក់។
ផលវិបាក​នៅពេល​ដេក​មិនលក់
ដេកមិន​លក់មាន​ផល​វិបាក​ច្រើន​ចំពោះ​រាងកាយ ដូចជា​ស្រក​ទម្ងន់​លឿន ស្លេក​ស្លាំង​ទាំងមុខ​មាត់​ឬរូបរាង​កាយមិន​ស្រស់ថ្លា​ជាដើម។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ធ្វើឱ្យ​រង្វង់​ភ្នែក​ជាំខ្មៅ​មួយ​រយៈ​ពេល ឬអាច​ជារៀង​រហូត​ក៏មាន។ ម្យ៉ាងទៀត​ជម្ងឺ​អាច​មក​បៀត​បៀន​បានយ៉ាង​ឆាប់​រហ័ស ព្រោះ​សុខភាព​ចុះទ្រុឌ​ទ្រោម។ ដេកមិន​លក់ជា​បញ្ហា​មួយដែល​កើត​ចំពោះ​លោកអ្នក​គ្រប់វ័យ​ដោយ សារការ​គិតដែល​មាន​លក្ខណៈ​ផ្សេងៗ​ពីគ្នា។
វិធី​ទប់ស្កាត់​នៅពេល​ដេកមិន​លក់
លោកអ្នក​មិនគួរ​គិតច្រើន​ពេកទេ​នៅពេល​ដេកមិន​លក់ និងសូម​កុំធ្វើ​សកម្មភាព​ដែលនាំ​ឱ្យគិត​ដល់រឿង​រ៉ាវដែល​អាក្រក់ ចំពោះ​ខ្លួនឯង។ ដើម្បី​ទប់ស្កាត់​បញ្ហា​ទាំងនោះ​លោកអ្នក​ដែលដេក​មិនលក់​គួរ​ប្រតិបត្ដិ​ ដូចខាង​ក្រោម​ទើបអាច​ប្រសើរ​ជាងមុន ហើយ​ជួនកាល​អាច​បំភ្លេច​បញ្ហា​គ្រប់យ៉ាង និង​ជួយឱ្យ​ដេកលក់​ស្រួលទៀត​ផង។
  • មិនត្រូវ​ទទួល​ទាន​អាហារ​ច្រើន​ហួស​កំណត់​ឡើយ
  • ព្យាយាម​រម្ងាប់​អារម្មណ៍​ចំពោះ​រឿងរ៉ាវ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹងខ្លួន​ឯង
  • ត្រូវគិត​មួយរឿង​ៗឱ្យ​ដាច់​ស្រឡះ​ពីគ្នា មិនត្រូវ​គិត​ច្របូក​ច្របល់​នូវ​បញ្ហា​ទាំងអស់​ទេ
  • ត្រូវលួង​ខ្លួនឯង​ថាអ្វីៗ​ក៏អាច​ដោះ​ស្រាយ​បានដែរ ឱ្យតែ​យើង​ហ៊ាន​ប្រឈម​មុខនឹង​ការពិត
  • ប្រសិន​បើអាច​និយាយ​ពីរឿង​របស់ខ្លួន​បាន គួរតែ​និយាយ​ប្រាប់អ្នក​ណាម្នាក់​ដែលអ្នក​ទុកចិត្ដ​បំផុត
  • បើ​លោកអ្នក​គិតថា​ខ្លួនមាន​អាការ​ខុស​ប្រក្រតី គប្បី​លោកអ្នក​ត្រូវទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​រក​វិធី​ទប់ ស្កាត់ឱ្យ​ទាន់ពេល​វេលា។
លោកអ្នក​ត្រូវគិត​ថាការ​បាក់ទឹក​ចិត្ដអ្នក​ណាក៏​ជួប​ប្រទះ​ដែរ មិនអាច​ចៀស​ផុត​បានទេ​ហើយការ​បាក់ទឹក​ចិត្ដ​ទាំងនោះ​ក៏ជា​ចំណែក​មួយដ៏​ ធំធ្វើ​ឱ្យ​លោកអ្នក​ដេកមិន​លក់។ អ្វីដែល​សំខាន់​លោកអ្នក​ត្រូវជួយ​ខ្លួនឯង​ឱ្យបាន​ចំពោះ​រឿង​ដែលកើត​ឡើង​ ជុំវិញ​ខ្លួន។
ដំ​បូន្មាន​អ្នក​ប្រឹក្សា
ជា​ទូទៅ​ពេលដេក​មិនលក់ លោកអ្នក​មិន​គប្បី​ប្រើថ្នាំ​រម្ងាប់​អារម្មណ៍​នោះទេ​ព្រោះអាច​ប៉ះពាល់​ដល់​ សុខភាព​យ៉ាង​ធ្ងន់ធ្ងរ។ លោកអ្នក​គួរគិត​ថាជា​រឿង​ធម្មតា អ្នកណា​ក៏ធ្លាប់​ជួប​ប្រទះ គ្មានអ្នក​ណាម្នាក់​អាចចៀស​រួចឡើយ។ គប្បី​បើកចិត្ដ​ឱ្យ​ទូលាយ​ដើម្បី ទទួល​យកអ្វី​ដែលជា​ការពិត និងធ្វើ​ការ​ដោះស្រាយ​ដើម្បី​ឱ្យដេក​លក់ស្រួល​ជាងពេល​មុន។
 
Blogger Templates