មេរៀនទី១: ស្វែងយល់អំពី Tool
សង្ខេបឧបករណ៍ Photoshop Tools
- Eliptical Marquee Tool បង្កើត Selection ដែលមានរាងជារង្វង់។
- Single Row Marquee បង្កើត Selection រាងជាបន្ទាត់ដេក។
- Single Column Marqueeបង្កើត Selection រាងជាបន្ទាត់ឈរ។
- Polygonal Lasso tool ការបង្កើតនៅ Selection តាមចំនុចដែលបានដៅ។
- Magnetic Lasso tool ការបង្កើតនៅ Selection តាមពណ៌ដែលស្រដៀង។
- Magic wand tool ការបង្កើតនូវ Selectionតាមពណ៌ដែលស្រដៀងពេលចុចលើកទីមួយ
- Slice select tool ប្រើដូច Slice tool ផងដែរប៉ុន្តែវាអាចធ្វើការកែប្រែទៅលើ Slice ចាស់ៗដែល បានកាត់រួច។
- Healing Brush Tool ប្រើសំរាប់មានតួនាទីដូច Brush Tool ដែរប៉ុន្តែឧបករណ៍នេះបន្ស៊ី ពណ៌ជុំវិញគែមនៃរូបភាពដែលបាន Stamp រួច។
- Patch Tool+(Source) ប្រើសំរាប់ចាប់យករូបភាពពីចំនុចណាមួយ ដាក់ចូលក្នុង Selection រួចបន្ស៊ីពណ៌តាមគែមជុំវិញនៃ Selection។
- Patch Tool+(Destination) ប្រើសំរាប់លើករូបភាពក្នុង Selection ពីចំនុចមួយទៅដាក់ លើចំនុចមួយដោយបន្ស៊ីពណ៌តាមគែមនៃទីតាំងនៃរូបភាពដែលបានលើកដាក់នោះ។
- Patch Too+(Transparent) ប្រើសំរាប់ធ្វើអោយឃើញ Object មួយស្ដើងចាំងឆ្លុះឃើញ Object មួយទៀត។
- Red Eye Tool ប្រើសំរាប់លុបបំបាត់ភ្នែកពណ៌ក្រហមអោយទៅជាពណ៌ខ្មៅ។
- Pencil Tool គឺប្រើសំរាប់គូសចេញជាខ្សែបន្ទាត់ ដោយមានលក្ខណៈភ្ជាប់តៗគ្នា ដើម្បី បង្កើតចេញជារូបរាងអ្វីមួយ។
- Color Replacement Tool គឺប្រើសំរាប់ប្ដូរពណ៌ទៅលើ Object ណាមួយ។
- Pattern Stamp Tool ប្រើសំរាប់យកផ្ទៃ Pattern មកចំលងរូបភាព។
- Art History Brush Tool ប្រើសំរាប់គូសរូបជាលក្ខណៈសិល្បៈ។
- Background Eraser Tool ប្រើសំរាប់លុបទៅលើរូប Background។
- Magic Eraser Tool ប្រើសំរាប់លុបទៅលើរូប Background រូបភាព ហើយវាធ្វើការលុប ទៅលើពណ៌ទាំងអស់។
- Paint Bucket Tool ប្រើសំរាប់ចាក់ពណ៌ដែលមានលក្ខណៈ Solid និង Pattern។
- Sharpen Tool ប្រើសំរាប់ដកពណ៌ ឬបន្សាបពណ៌។
- Smudge Tool ប្រើសំរាប់ធ្វើអោយរូបមើលទៅដូចត្រូវទឹក សើមទឹក។
- Burn Tool ប្រើសំរាប់ធ្វើអោយងងឹត ឆេះ ឬ ខ្លោច។
- Sponge Tool ប្រើសំរាប់ធ្វើអោយ ប្រផេះ ឬ ស្លេក។
- Add Anchor Point Tool ប្រើសំរាប់បង្កើត Anchor Point ។
- Delete Anchor Point Tool ប្រើសំរាប់ដក ឬលុប Anchor Point ។
- Convert Point Tool ប្រើសំរាប់បំលែង ពីកោងទៅជ្រុង ឬពីជ្រុងទៅកោង របស់ Anchor Point ។
- Vertical Type Tool ប្រើសំរាប់សរសេរអក្សរជួរឈរ ។
- Horizontal Type Mask Tool ប្រើសំរាប់បង្កើត Selection មានរាងជាអក្សរជួរដេក ។
- Vertical Type Mask Tool ប្រើសំរាប់បង្កើត Selection មានរាងជាអក្សរជួរឈរ ។
- Direct Selection Tool ប្រើសំរាប់លើក ឬបង្វិលតាមចំនុចរបស់ Anchor Point ។