Pages

Thursday, October 16, 2014

ការចិញ្ចឹមសត្វ-ការ​ភ្ញាស់​ស៊ុតមាន់

1អ្នក ​ ចិញ្ចឹមសត្វ​ថ្មី​ថ្មោ​ង ​ត្រូវ​ជ្រើសរើស​វិធីនៃ​ការ​ភ្ញាស់​រវាង​ការ​ភ្ញាស់​ស៊ុត​បែប​ធម្មជាតិដោយ​ មេ​ក្រាប ​និង​ដោយ​ប្រើប្រាស់​ប្រដាប់​ភ្ញាស់ ។ ការ​ភ្ញាស់​តាមរបៀប​ធម្មជាតិ​ដោយ​មាន​មេ​ភ្ញាស់ ឬ​ឲ្យ​សត្វ​ដ៏​ទៃ​ជំនួស​ដូចជា : មាន់​ទោ​, មាន់​ក្រៀវ​, ទា​ ឬ​ក្ងាន គឺ​ត្រូវ​ការថែទាំ​បន្តិចបន្តួច​ពី​អ្នក​ចិញ្ចឹម ។ ផ្ទុយ​មកវិញ​ ការ​ភ្ញាស់​តាម​បែប​ធម្មជាតិ វា​កំណត់​យ៉ាង​ខ្លាំងក្លា​នូវ​ទំហំ និង​ការលូតលាស់​របស់​សត្វ និង​អាច​ឆ្លង​ជំងឺ​ដែល​អាច​ត្រូវបាន​ទប់ស្កាត់ ដោយ​កម្ម​វិធី​ភ្ញាស់​តាម​សិប្ប​និមិត្ត ។ អ្នក​ចិញ្ចឹមសត្វ​ស្លាប​បែប​ជំនួញ​ភាគច្រើនបំផុត បាន​ទិញ​កូន​មាន់​ពី​រោង​ឧស្សាហកម្ម​ភ្ញាស់​ណា ដែល​ភ្ញាស់​តាម​លក្ខណៈ​ត្រឹមត្រូវ និង​ការ​ភ្ញាស់​តាម​លក្ខណៈ​សិប្ប​និមិត្ត​ម្តងៗ មាន​ចំនួន​យ៉ាងច្រើន ។​
​​នៅក្នុង​ តំបន់​ខ្លះ​ដែល​មិន​ទាន់​មាន​ក្រុមហ៊ុន​ភ្ញាស់ ជា​របៀប​ជំនួញ​នៅឡើយ ការបង្កើត​ប្រដាប់​ភ្ញាស់​នៅតាម​ផ្ទះ គេ​នៅតែ​ប្រើប្រាស់​នៅ​ឡើយ​សម្រាប់​ចិញ្ចឹម​មាន់​តូចៗ ។ បើសិនជា​មាន​ការផ្តល់​អគ្គិសនី ឬ​ចង្កៀងប្រេងកាត​បាន​ទៀត​ទាត់ គេ​អាច​សង់​ឬ​ទិញ​ប្រដាប់​ភ្ញាស់​ដែល​មាន​តំលៃថោក​ល្មម សម្រាប់​ភ្ញាស់​ពង​មួយចំនួន​តូច ។ ចំពោះ​ពង​ដែល​ដាក់​ក្នុង​ប្រដាប់​ភ្ញាស់ គេ​ត្រូវតែ​ប្រើទែរ​ម៉ូ​ស្តាត (thermostat) ដែល​រក្សា​សីតុណ្ហភាព​ឲ្យបាន​ថិ​ត​ថេរ ប្រហែល​៣៩,៤​អង្សា​សេ ដែល​ត្រឹមត្រូវ​ទៅតាម​សីតុណ្ហភាព​នៃ​ការ​ភ្ញាស់​ពង តាម​បែប​ធម្មជាតិ​ដែរ ។ ទំនាក់ទំនង​សំណើម​គេ​គប្បីថែទាំ​រវាង​៤៥ ទៅ​៦៥​ភាគរយ ដោយ​ប្រើ​ចាន​ដែក​ដាក់​ទឹក ហើយ​ត្រូវមាន​ខ្យល់បក់​ដើម្បីឲ្យ​មានសំណើម ។ កូន​មាន់​ចាប់ផ្តើម​ញាស់​ក្នុងអំឡុងពេល​២១​ថ្ងៃ ហើយ​វា​តែង​មាន​កំលាំង​ខ្លាំង​មាំមួន ទោះបីជា​យើង​មិន​ជួយ​ក៏ដោយ ។ ទោះបីជា​យ៉ាងណា​ក៏មាន់​មួយចំនួន​តូច​ញាស់​ក្រោយ​គេ អាច​រស់​បាន​ដែរ បើសិនជា​គេ​មានការ​ថែ​ទាំ​ឲ្យបាន​ដិត​ដល់​ល្អ ប៉ុន្តែ​កូន​មាន់​ទាំង​នោះ មាន​សភាព​ខ្សោយ​ពិបាកក្នុង​ការរស់នៅ ។ ប្រដាប់​ភ្ញាស់​តូច​ដែល​ប្រើ​ដោយ​អគ្គិសនី អាច​ភ្ញាស់​ពង​មាន់បាន​៥០​គ្រាប់ ត្រូវបាន​គេ​សាងសង់​ឡើង​ដោយ​ប្រើ​កំដៅ ( ចង្កៀង ) ឬ​អំពូល​ដែល​មាន​សីតុណ្ហភាព​សំរួល​តំរូវ ដោយទែរ​មូស្តាត​បញ្ចេញ​ដោយឧ​ស្ម័ន ។ ពងមាន់​ដែល​ភ្ញាស់​គប្បី​ប្រែ​ត្រឡប់​វា​ទៅមក ឲ្យបាន​៤​ដង​ក្នុង​មួយថ្ងៃ ក្នុងអំឡុងពេល​មួយអាទិត្យ​ដំបូង ។ ចូល​គូសសញ្ញា​ចំណាំ​ពង​នី​មួយៗ ដោយ​អក្ស ” x ” ដើម្បី​ងាយស្រួល​ក្នុងការ​ត្រឡប់​វា ៤៥​អង្សា​ក្នុង​ម្តងៗ ។​
ប្រដាប់​ភ្ញាស់​ដោយ​ប្រើ​ ចរន្តអគ្គិសនី​ធុន​តូច, ប្រដាប់​ភ្ញាស់​ប្រហែល​គ្នា​នេះ​ដែរ​អាច​ត្រូវបានកំដៅ​ដោយ​ឧស្ម័ន ឬ​ប្រេងកាត ។ កសិករ​ភាគច្រើន​ទិញ​កូន​មាន់​អាយុ​១​ថ្ងៃ ពី​កន្លែង​ភ្ញាស់រ​បើ​ប​ជំនួញ ។​
​ឧបករណ៍​មួយ​ចំនួន​ត្រូវបាន​ប្រើប្រាស់ សម្រាប់​ការ​ភ្ញាស់​ស៊ុត ​និង​ការឆ្លុះ​ស៊ុត
​ដោយ​ សារបរាជ័យ​ផ្នែក​បច្ចេកទេស ក្នុង​ការអនុវត្តន៍​ការប្រើប្រាស់​ឧបករណ៍​ក្នុងស្រុក ហេតុដូច្នេះ​ហើយ​បានជា​អ្នក​ចិញ្ចឹមសត្វ​ភាគច្រើន មាន​ការទុកចិត្ត​ទៅ​លើ​កន្លែង​ភ្ញាស់ ដែល​គេ​អនុវត្តន៍​ទៅ​តាម​របៀប​ជំនួញ ដោយ​ប្រើ​កំលាំង​អគ្គិសនី ដើម្បី​ភ្ញាស់​ស៊ុត​ទាំងនោះ ។ គេ​បាន​ធ្វើ​ឧបករណ៍​ភ្ញាស់​នេះ​ទៅតាម​លក្ខណៈ​បច្ចេកទេស សម្រាប់​ប្រែប្រួល​ពង​ជាច្រើន​ដង​ក្នុង​មួយថ្ងៃៗ ។ គេ​គប្បី​រក្សា​សី​តុណ្ហ​ភាព​ចន្លោះ​ពី ៣៧​ទៅ ៣៧,៦​អង្សា​សេ ដោយ​មាន​ទំនាក់ទំនង​សំណើម​ពី ៥០ ​ទៅ​៦០​ភាគរយ ។ ចំពោះ​រយៈពេល​ថ្ងៃទី​១៩ ​និង​ទី​២០ សីតុណ្ហភាព​ត្រូវ​បន្ថយ​ចុះ​នៅ ៣៦,១ ទៅ ៣៧,២​អង្សា​សេ ដោយ​បង្កើន​ទំនាក់ទំនង​សំណើម​រហូតដល់ ៧៥​ភាគរយ ជា​អត្រា​ខ្ពស់​បំផុត​ក្នុង​ពេល​ញាស់​ដំបូង​មកដល់ ។ ការផ្តល់​មតិ​ទាំង​នេះ​អាស្រ័យ​ទៅតាម​ប្រភេទ នៃ​ទូ​ភ្ញាស់ និង​ទំហំ​នៃ​ស៊ុត​ដែល​គេ​យក​មក​ភ្ញាស់ ដូច្នេះ​ចូរ​យកចិត្តទុកដាក់ ដោយ​ប្រុងប្រយ័ត្ន ចំពោះ​ការផ្តល់​មតិ​របស់​អ្នក​ភ្ញាស់​ស៊ុត ។ ប្រព័ន្ធ​ឲ្យ​សញ្ញា​អាច​ដំណើរការ​ម៉ាស៊ីនភ្លើង ដោយ​ស្វ័យប្រវត្តិ ក្នុង​ក​រណី​ដែល​ចរន្តអគ្គិសនី​ធ្លាក់ចុះ ។ ទូ​ភ្ញាស់​នី​មួយៗត្រូវ​គេ​ដាក់ឲ្យ​មានតម្រង់​ខ្យល់ ដើម្បី​ការពារ​ការ​លាយឡំ​របស់​មេរោគ​បាក់តេរី ដែល​អាច​ឆ្លង​ពី​ទូ​ភ្ញាស់​ផ្សេងៗ​ទៀតនៅក្នុង​កន្លែង​ភ្ញាស់​នោះ ។ គេ​ត្រូវផ្ទេ​រពង​ពី​ប្រដាប់ភ្ញា​ស់​ទៅ​កន្លែង​ភ្ញាស់នៅ​ថ្ងៃ​ទី​១៨ ។​
​​កន្លែង​ ភ្ញាស់​របៀប​ជំនួញ គេ​ត្រូវ​ពិនិត្យ​ពូជ​មាន់​នៅលើ​កសិដ្ឋាន​បង្កាត់​ជូ​ព ដើម្បី​ការពារ​ជំ​ងឺ​ជាមុន មិន​ឲ្យ​ឆ្លង​ចូល​ទៅ​កន្លែង​ភ្ញាស់​បានឡើយ ។ កាលណា​មាន​ជំងឺឆ្លង​នៅ​កន្លែង​ភ្ញាស់​ស៊ុត​នោះ គេ​ត្រូវ​មាន​ការខាតបង់​យ៉ាងច្រើន ។ ហេតុដូច្នេះ​ហើយ បានជា​រៀប​ភ្ញាស់​ពង តាម​ទម្លាប់​ចាស់​ដែល​អនុវត្តន៍​ដោយ​អ្នក​បង្កាត់​មួយចំនួននោះ ​ត្រូវបាន​គេ​បំបាត់លែង​ប្រើប្រាស់​ត​ទៅ​ទៀត ។ ក្រោយ​ពី​កូន​មាន់​ញាស់ ចាំបាច់​ត្រូវ​លាង​ប្រដាប់ប្រដា​ឲ្យបាន​ម៉ត់ច​ត់​ល្អ ដើម្បី​ការពារ​ជំងឺឆ្លង​ផ្សេងៗ ។ គេ​ត្រូវ​ចាក់​ថ្នាំ​ការពារ កាត់​ជំ​ពុះ ​និង​ការមើល​ភេទ​ឲ្យបាន​ត្រឹមត្រូវ មុន​ពេល​យក​ទៅ​ចិញ្ចឹម​ក្នុង​កសិដ្ឋាន ដើម្បី​ការពារ​ជំងឺឆ្លង​ផ្សេងៗ​តាមរយៈ​ស៊ុត ដូចជា ជំងឺ​រោគ​សរ ( Pullorum ) និង​រោក​មីកូ​ប្លា​ស្មា (Mycoplasma) ។ កូន​មាន់​ទើបតែ​ញាស់​ថ្មីៗ​ភាគ​ច្រើន ត្រូវ​គេ​លក់ ​និង​ផ្តល់​ដោយផ្ទាល់ដល់​អ្នកទិញ​ក្នុង​មួយថ្ងៃ ។ កន្លែងភ្ញាស់​កូនមាន់​ខ្លះ​គេ​ក្រុងកូន​មាន់ទុក ដើម្បី​ចិញ្ចឹម ហើយ​ចាប់ផ្តើម​លក់​នៅ​ពេល​មាន់​មាន​អាយុ​ច្រើន​សប្តាហ៍ ឬ​មាន់​ជំទង់ ។​
​​ការឆ្លុះ​ពង (Candling egg)
​​ ក្នុងកំឡុងពេល​ភ្ញា​ស់ពង សរសៃវា​លូតលាស់​យ៉ាង​ឆាប់រហ័ស ដែល​គេ​ពិនិត្យ​មើល​ឃើញ​ដោយ​បង្វិល​ពងក្រោម​ប្រភព​ពន្លឺ​ភ្លើង ។ ប្រដាប់​ឆ្លុះ​សាមញ្ញ​ត្រូវបាន​គេ​ធ្វើឡើង ដោយ​ចោះ​ប្រហោង​កំប៉ុង ឬ​ប្រអប់​ទំហំ ៣​ស​.​ម ប្រដាប់​ដោយ​អំពូល​ភ្លើង ដែល​មាន​កំលាំង​១៥ ទៅ ៥០​វ៉ាត់។ គេ​អាច​ប្រើប្រាស់​ភ្លើង​ពិល ឬ​ពន្លឺ​ថ្ងៃ​ដើម្បី​ឆ្លុះ​ស៊ុត​បានតាម​រន្ធ​តូច​ក្នុង​បន្ទប់​ងងឹត ។ កា​រក​កើត​កោសិកា​នៅក្នុង​ឃ្លុប​ខ្យល់ ក្នុងពេល​ភ្ញាស់ មាន​បង្ហាញ​នូវ​រូបភាព។ បើសិនជា​ឃ្លុប​ខ្យល់​ថយ​ចុះ​ជ្រៅ​ច្រើនជាង ១,២៥​ស​.​ម​នោះ ស៊ុត​ប្រហែលជា​ខូច ។ ពង​ដែល​មិន​មាន​ដោយ​ឈ្មោល ( សំបក​មាន​ពណ៌​ស ) អាច​ពិនិត្យ​ដឹង​ក្រោយពី​ដាក់​ភ្ញាស់​បាន​ពី​៤ ទៅ ៥​ថ្ងៃ ។ ២ ឬ ៣ ថ្ងៃ​ក្រោយមក​ពង​នោះ​មាន​ស្នាម​ពណ៌​ព្រឿងៗ ឬ​ពណ៌​ត្នោត ។ បើសិន​សរសៃឈាម​ត្រូវ​បាន​គេ​មើលឃើញ​ថា ផុសចេញ​ពី​ចំណុច​ក្រហម​ក្រ​ម៉ៅ នោះ​ពង​នឹង​ចាប់ផ្តើម​មាន​ខ្សែ​ជីវិត ហើយ​វា​នឹង​អាច​ញាស់​ជា​កូន​មាន់បាន ។ បើសិនជា​ជាតិ​លឿង​និង​ជាតិ​សរសៃ​នៃ​ពង មើលឃើញ​ច្បាស់​ហើយ​ថ្លា នោះ​គេ​អាច​ទុក​បរិភោគបាន ទោះបី​នៅក្នុង​ប្រទេស​ខ្លះ​មាន​ច្បាប់​ហាមឃាត់ មិន​ឲ្យ​លក់ក៏​ដោយ ។ ការឆ្លុះ​ពង​នៅ​ពេល​ចុង​ក្រោយ ត្រូវបាន​គេ​ឆ្លុះ​មើល​នៅ​រយៈពេល ១៨​ថ្ងៃ ដោយ​ឆ្លុះ​មើល​ម្តងទៀត​នៅ​ខណៈ​ដែលគេ​ប្តូ​រទូ​ភ្ញា​ស់​ទៅ​កន្លែ​ងញាស់ ។ ពេល​នោះ​កាលណា​គេ​ឃើញ​មាន​ពណ៌​លឿង​ខ្មៅនៅ​ខាងក្នុង ហើយ​មិន​មាន​បន្ទប់​ខ្យល់​ទេ នោះ​បញ្ជាក់ថា ​ស៊ុត​ប្រាកដជា​ស្អុយ និង​ត្រូវ​យក​ចេញ​ជា​ប្រញាប់ ។​
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF Download: hatching.pdf
 
Blogger Templates